អំពីពួកយើង
អំពីក្រុមហ៊ុនរបស់យើង។
ទឹកពិសាបរិសុទ្ធ យានសឹុងអង្គរ ជាក្រុមហ៊ុនឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា តំណាងនៅក្នុងផ្នែកផលិតកម្ម និងទឹកពិសារបរិសុទ្ធក្នុងប្រទេស។
ដោយនៅក្រសួងពាណិជ្ជកម្ម និងគ្រប់គ្រងដោយមន្ទីរជាតិ វីទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា លើគុណភាព និងបច្ចេកទេស។
ទឹកពិសាបរិសុទ្ធ យានសុឹង អង្គរ មានទីស្នាក់ការកណ្តាល នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទឹកពិសាបរិសុទ្ធ យិនសឹងអង្គរតបានឆ្លងកាត់ និងត្រួតពិនិត្យយ៉ាងតឹងរឹងពីអ្នកបច្ចេកទេស និងក្រសួងឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ភាពទាក់ទាញជាចម្បងបន្ថែមទៀតពីការប្រើប្រាស់ទឹកសម្រាប់បន្សាបជាតិអាកុលពេលអ្នកស្រវឹង។
អ្វីដែលនៅខាងក្នុង?
អំពីអត្ថប្រយោជន៍នៃផលិតផលទឹកបរិសុទ្ធរបស់យើង
១.គ្រាំទមុខងារខួរក្បាល
-----------------------
ការខ្វះជាតិទឹកអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាលប្រកាំង។ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់វាអាចជួយបំបាត់អាការឈឺក្បាលនិងបញ្ចវិលមុខ ។ជាពិសេសនៅពេលកើតមានអាការឈឺក្បាលការ ទទួលទានទឹកមួយកែវអាចជួយបំបាត់ការឈឺចាប់បាន ។
២. កាត់បន្ថយជំងឺឈឺក្បាលប្រកាំង
-----------------------
ការខ្វះជាតិទឹកអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាលប្រកាំង។ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់វាអាចជួយបំបាត់អាការឈឺក្បាលនិងបញ្ចវិលមុខ ។ជាពិសេសនៅពេលកើតមានអាការឈឺក្បាលការ ទទួលទានទឹកមួយកែវអាចជួយបំបាត់ការឈឺចាប់បាន ។
៣. ប្រឆាំងភាពអស់កម្លាំងពីការសេពគ្រឿងស្រវឹង
-----------------------
ការសេពគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឲ្យរាងកាយឆាប់អស់កម្លាំង ហើយបាត់បង់ជាតិទឹកកាន់តែច្រើន។ប៉ុន្តែការទទួលទានទឹកក្នុងពេល សេពគ្រឿងស្រវឹងឬបន្ទាប់ពីសេពគ្រឿងស្រវឹងអាចកាត់បន្ថយភាពអស់កម្លាំងនិងការពារមិនឲ្យស្រវឹងខ្លាំង ។
៤.ជួយសម្រក់ទម្ងន់
-----------------------
តើអ្នកជឿទេថាការទទួលទានទឹកច្រើនអាចជួយសម្រកទម្ងន់ ? ជាការពិតណាស់ដោយសារតែទឹកអាចជួយបង្កើតអត្រារំលាយអាហារក្នុងរាងកាយនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ការទទួលទានទឹកមុន ពេលញ៉ាំអាហារ៣០នានឹងជួយឲ្យអ្នកសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព ។
៩. គាំទ្រដល់ការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
-----------------------
ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារជំងឺរលាក សន្លាក់រ៉ាំរៃ។ សន្លាក់នៅក្នុងខ្លួនរបស់មនុស្សតែងតែមាន ការកតជានិច្ចនេះជាហេតុដែលនាំឲ្យមានការរលាកកើតឡើង ។ ដូច្នេះដើម្បីរក្សាសន្លាក់ឲ្យមានសុខភាពល្អ និង បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់សូមទទួលទានទឹកឲ្យបានច្រើន ។
៥. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
-----------------------
ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយទឹកក៏ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ទារកផងដែរ។ ការឆ្លងមេរោគផ្លោក នោម និង ការទល់លាមកជារោគសញ្ញាទូទៅសម្រាប់ស្ត្រីមានផ្ទៃពោះតែសំណាងល្អជំងឺនេះអាចការពារបានប្រសិនបើស្ត្រីទទួលទានទឹក បានច្រើន។
៦. ការពារគ្រួសក្នុងតម្រងនោម
-----------------------
ការទទួលទានទឹកមិនបានគ្រប់គ្រាន់គឺជាហេតុផលមួយដែលបណ្តាលឲ្យកើតមានគ្រួសក្នុងតម្រងនោមៗប៉ុន្តែប្រសិនបើអ្នកទទួលទានទឹក ១០ កែវក្នុងមួយថ្ងៃវាអាចជួយបន្ធូរអំបិល និង សារធាតុរ៉ែដែលបង្កជាក្រូសចេញពីតម្រងនោមហើយសូម្បីតែជាតិពុលក៏ អាច ប ណ្តេ ញ ចេញអស់ពីរាងកាយដែរ ។
៧. រក្សាសីតុណ្ហភាពរាងកាយ
-----------------------
នៅក្នុងរាងកាយរបស់យើងមានជាតិទឹក៦០ភាគរយដើម្បីទទួលខុសត្រូវចំពោះប៉ែតុណ្ហភាពរាងកាយ។ ជាពិសេសនៅរដូវក្តៅរាងកាយរបស់ យើង នឹង ឡើងកម្តៅដែរដូច្នេះដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់។
៨. បង្កើន ការរំលាយអាហារ
-----------------------
ការទទួលទានទឹយ៉ាងហោចណាស់ ៨ កែវ ក្នុងមួយថ្ងៃនឹង ជួយផ្តល់អុកស៊ីសែនព្រមទាំងសារធាតុចិញ្ចឹមដែលត្រូវការ សម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។ មិនតែប៉ុណ្ណោះវា ក៏អាចជួយកម្ចាត់កោសិកាស្បែកចាស់ៗ និង ជាតិពុល ចេញពីរាងកាយផងដែរ ។ ចូរទទួលទានទឹកឲ្យបានច្រើន ដើម្បីធានាការរំលាយអាហាររបស់អ្នកឲ្យកាន់តែប្រសើរ ឡើង ។